Connect with us

ប្រតិទិន

April 2020
M T W T F S S
« Mar    
 12345
6789101112
13141516171819
20212223242526
27282930  

ពត៌មានថ្មីៗ

ពត៌មានពេញនិយម

ពត៌មាន3 hours ago

រោងចក្រនៅកម្ពុជា កើនដល់ជាង១០០ហើយ ដែលបិទទ្វារ ដោយសារតែមូលហេតុធំៗ២

គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០មានរោងចក្រជាង១០០ហើយ ដែលបានបិទទ្វារ។ នេះបើតាមព័ត៌មាន ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងក្នុងសន្និសីទកាសែតស្តីពីស្ថានភាពជំ.ងឺកូវីដ-១៩ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៧ខែមេសា។ ប្រមុខរដ្ឋាភិបាល បន្តថាមានមូលហេតុធំៗ២ ដែលរោងចក្រទាំងនោះបានបិទទ្វារគឺទី១ ខ្វះវត្ថុដើម និងទី២អ្នកបញ្ជាទិញលុបចោលការទិញ។ យ៉ាងណា ប្រមុខរដ្ឋាភិបាលពុំបានបង្ហាញពីចំនួនកម្មករ-កម្មការិនីដែលត្រូវព្យួរការងារ។ យ៉ាងណាមិញ ទោះកម្ពុជាជួបការលំបាកបែបនេះក្តី តែប្រមុខរដ្ឋាភិបាលតាំងចិត្តថា...

ពត៌មាន4 hours ago

ដំណឹង! ស្ថាប័នរដ្ឋ និងឯកជនតម្រូវឲ្យធ្វើការធម្មតា ក្រោយលុបថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មានពិសេសមួយពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំ.ងឺកូវីដ១៩នៅកម្ពុជា នាវិមានសន្តិភាពព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ សម្តេចតេជោ បានបញ្ជាក់ថាកម្ពុជានឹងលុបចោលពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២០ខាងមុខនេះហើយតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតាសម្រាប់ស្ថាប័នរដ្ឋនិងឯកជន។ សម្តេចបានមានប្រសាសន៍ថា នេះជាវិធានការដើម្បីទប់.ស្កាត់ការឆ្លងរាលដាលនៃវីរុ.សកូវីដ១៩។ ចំពោះការលុបថ្ងៃឈប់សម្រាកនៅពិធីបុណ្យចូលឆ្នាំខ្មែរនេះ សម្តេចតេជោ បន្តថារដ្ឋនឹងសងវិញនៅពេលសមស្របម្រាប់ថ្ងៃឈប់សម្រាកដែលត្រូវបានលុបចោលនេះ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រជាពលរដ្ឋទទួលយកការសំណូមពររបស់រាជរដ្ឋាភិបាលក្នុងការផ្អាកពិធីបុណ្យចូលឆ្នាំប៉ុន្តែមិនមែនផ្អាកការទទួលទេវតាឆ្នាំថ្មីនោះទេ។

ពត៌មាន5 hours ago

សម្តេចតេជោ ប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរប្រពៃណីខ្មែរ ដើម្បីទប់.ស្កាត់ការរីករាលដាលកូវីដ១៩

សម្តេចតេជោ ប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរប្រពៃណីខ្មែរ ដើម្បីទប់.ស្កាត់ការរីករាលដាលកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំ.ងឺកូវីដ១៩នៅកម្ពុជានាវិមានសន្តិភាពព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីជាការទប់ស្កាត់រីករាលដាលជំងឺកូវីដ។

ពត៌មាន5 hours ago

សម្តេចតេជោ ផ្ញើរសារជូនពលរដ្ឋ៖ កុំភ្លេចខ្លួន ហានិ.ភ័យកូវីដ១៩នៅខ្ពស់ណាស់

សម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មានពិសេសមួយពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំ.ងឺកូវីដ១៩នៅកម្ពុជា នាវិមានសន្តិភាពព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មើលឃើញថា ជំងឺកូវីដ-១៩ នៅមា​នហានិ.ភ័យខ្ពស់ណាស់សម្រាប់កម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី បារម្ភខ្លាចប្រជជនភ្លេចខ្លួនពេលឃើញកម្ពុជាថយការឆ្លង ហើយកើនឡើងនៃការជាសះស្បើយ។ ក្នុងសន្និសីទកាសែតស្តីពីស្ថានភាពជំ.ងឺកូវីដ-១៩ នៅកម្ពុជាដែលរៀបចំឡើងនៅវិមានសន្និភាពនាព្រឹកថ្ងៃទី៧ ខែមេសា ២០២០...

ពត៌មាន6 hours ago

កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ថ្មីម្នាក់ទៀតជាជនជាតិវៀតណាម

ក្រសួង សុខាភិបាល បាន ប្រកាស នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០នេះ អំពីការ រកឃើញ អ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១នាក់ បន្ថែមទៀត ដែលកើតឡើងលើស្រ្តីទេសចរជនជាតិវៀតណាមម្នាក់អាយុ ២៧ឆ្នាំ មកពីប្រទេសវៀតណាម ដោយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ស្រ្តីរូបនេះ...

ព័ត៌មានអន្តរជាតិ19 hours ago

មិនធូរស្រាលសោះ! នាយករដ្ឋមន្ត្រីអង់គ្លេស នៅតែក្អកនិងមានសីតុណ្ហភាពមិនថយចុះរយះពេល ១០ថ្ងៃបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន

ការព្រួយបារម្ភចំពោះលោក Boris Johnson ខណៈដែលលោកមាន“ ក្អកនិងសីតុណ្ហភាពជាប់ជានិច្ច” នៅក្នុងមន្ទីរពេទ្យហើយលេខ ១០ បដិសេធមិននិយាយថាតើគាត់កំពុងមានជំងឺរលាកសួតទេប៉ុន្តែបានទទូចថាគាត់មាន“ វិញ្ញាណល្អ” ហើយនៅតែធ្វើការ។ ការព្រួយបារម្ភកំពុងតែកើនឡើងចំពោះវីរុ.សដែលឆ្លងវីរុសទៅ បូរីចនសុននៅថ្ងៃនេះខណៈដែលគាត់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ Downing Street ដោយសារភាពថារោគសញ្ញារបស់គាត់លែងមានសភាពស្រាលហើយ។ នេះដោយយោងតាមការចេញផ្សាយដោយសារព័ត៌មាន Dailymail នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។...

ជីវិត&សង្គម22 hours ago

បទល្មើសជាក់ស្តែង ហេតុអ្វីប៉ូលិសខណ្ឌពោធិ៍សែនជ័យ បណ្តែតបណ្តោយអោយជនដៃដល់ ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ រត់គេចខ្លួន ហើយអាងប្រកាសចាប់ខ្លួនជាក្រោយ ?

ភ្នំពេញ៖វីដេអូដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់ប្តឹងទៅណាប្តឹងចុះ” ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង ។ សកម្មភាពល្មើសដ៏គឃ្លើន នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣...

ពត៌មាន22 hours ago

ខ្មែគ្រប់រូបត្រូវដឹង!!គ្រូពេទ្យចិនព្រមានថា ចូលឆ្នាំខ្មែរជាឱកាសឆ្លងរាលដាលកូវីដ១៩លឿនណាស់ បើធ្វើសប្រហែស

វេជ្ជបណ្ឌិតជំនាញចិនម្នាក់ ក្នុងចំណោម៧នាក់ ដែលបានមកប្រទេសកម្ពុជា ចូលរួមទប់ស្កាត់ COVID-19 បានផ្តល់ យោបល់ថា ខែមេសានេះ គឺជាដំណាក់កាលសំខាន់សម្រាប់ទប់ទល់ នឹងវីរុស COVID-19 ព្រោះជាពេល ដែលកម្ពុជា អបអរពិធីបុណ្យចូលឆ្នាំថ្មី។ដកស្រង់សម្តីអ្នកឆ្លើយឆ្លងរបស់ក្រុមអ្នកសារព័ត៌មានចិនអ្នកនាង Sarai Zhang ដែលបានជួបសម្ភាសជាមួយវេជ្ជបណ្ឌិត ជនជាតិចិន កាលពេលថ្មីៗនេះវេជ្ជបណ្ឌិតចិន Ai...

ជីវិត&សង្គម1 day ago

រដូកាលកូវីដ១៩ ស្ត្រីមានផ្ទៃពោះ៤ខែ គ្មានលុយបង់ថ្លៃបន្ទប់ជួល ម្ចាស់ផ្ទះចាប់ចងដៃជាប់នឹងរបងផ្ទះ រួចថា ចង់ប្ដឹងណាប្ដឹងទៅ(វីដេអូ)

តាមរយៈវីដេអូនិងរូបភាព ដែលបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បង្ហាញអំពីបុរសម្នាក់ បានចាប់ស្រីម្នាក់ ហើយអោយយាយចាស់ម្នាក់ទៀតហុចក្រម៉ាអោយដើម្បីយកមកចងដៃស្ត្រី អ្នកជួលបន្ទប់ ។ ហេតុការណ៍នេះ កើតឡើនៅ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ...

ពត៌មាន1 day ago

ដំណឹងល្អ! រដ្ឋមន្ត្រីអប់រំ ប្រាប់មុនថាវិញ្ញាសាខ្មែរឆ្នាំនេះគឺសុភាសិតខ្មែរ ពោលថា ការពារប្រសើរជាងព្យាបាល

ដំណឹងល្អ រដ្ឋមន្ត្រីអប់រំ ប្រាប់មុនថាវិញ្ញាសាខ្មែរឆ្នាំនេះគឺសុភាសិតខ្មែរ ពោលថា ការពារប្រសើរជាងព្យាបាល។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ បានបង្ហោះសារខ្លីលើគណនីហ្វេសប៊ុករបស់លោកឈ្មោះ Hangchuon Naron នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះថា វិញ្ញាសារតែងសេចក្តីខ្មែរ សម្រាប់ឆ្នាំនេះគឺសុភាសិតខ្មែរមួយឃ្លាដែលចែងថា ការពារប្រសើរជាងព្យាបាល។ លោកក៏បានបន្តថាការចេញសុភាសិតនេះ...

មាតិការសំខាន់ៗ

Copyright © 2020