Connect with us

ជីវិត&សង្គម

កូនខ្មែរត្រូវអានត្រូវស៊ែរ!!សង្ខេបផែនការទាំង៧ចំណុចរបស់ ហូ ជីមិញ ក្នុងការលេ បទឹកដីខ្មែរ…

Published

on

មួយរយៈចុងក្រោយនេះ ទៅលើបណ្ដាញអ៊ីនធឺណិតមានគេហទំព័រមួយចំនួនបានចុះផ្សាយពីផែនការសង្ខេប៧ចំណុចរបស់ហូជីមិញក្នុងការលេបយកទឹកដីខ្មែរ ដែលការចុះផ្សាយនេះពុំមានប្រភពច្បាស់លាស់ឡើយ ប៉ុន្តែមានការចាប់អារម្មណ៍និងចែករំលែកគួរឲ្យកត់សម្គាល់។ មិនដឹងថា រឿងនេះជាការពិត ឬបែបណានោះទេ សូមប្រិយមិត្តធ្វើការអានដោយការពិចារណា។

គេហទំព័រទាំងនោះបានចុះផ្សាយយ៉ាងដូច្នេះថា “សង្ខេបផែនការទាំង៧ចំណុចរបស់ ហូ ជីមិញ ក្នុងការលេបទឹកដីខ្មែរ!! ចំណាយពេល៥នាទីដើម្បីអាន។តាំងពីនៅជាកម្មករកប៉ាល់ឯស្រុកបារាំងម្ល៉េះ ហូជីមិញ មានគោលបំណងដ៏ធំធេង ក្នុងការប្រឆាំងនឹងអាណានិគមបារាំង និងបង្រួបបង្រួមប្រទេសទាំងបី(យួន. ឡាវ. ខ្មែរ) ធ្វើជាសហព័ន្ធកុម្មុយនីស្តឥណ្ឌូចិន ដែលមានយួនជាអ្នកដឹកនាំ។ ក្នុងដំណើរឆ្ពោះទៅទិសខាងលិចជាលើកទី២ បន្ទាប់ពីធ្វើមិនបានជោគជ័យនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់លោកប៉ុលពត ហូជីមិញ បានរៀបចំផែនការសារឡើងវិញ យ៉ាងល្អិតល្អន់ ព្រមទាំងសិក្សាពីបុព្វហេតុនៃការបរាជ័យកន្លងមក នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់លោកប៉ុលពត។

ផែនការណ៍ថ្មីរបស់ហូជីមិញគឺ៖ ទី១: រៀបចំសង្គមខ្មែរឲ្យផ្ទុយខុសស្រឡះពីសង្គមរបស់លោកប៉ុលពត។ គេថាសង្គមសព្វថ្ងៃប្រកាន់យកលទ្ធិប្រជាធិបតេយ្យ តែប្រជាធិបតេយ្យអ្វីបងប្អូន បើសិទ្ធិនិងអំណាច មិនមែននៅក្នុងកណ្ដាប់ដៃរបស់ប្រជាពលរដ្ឋផងហ្នឹង។ ទី២: ធ្វើឲ្យខ្មែរស្រឡាញ់យួន កែប្រែប្រវត្តិសាស្ត្រ ថាយួនជាមិត្តមកជួយខ្មែរ។ នៅក្នុងសាលាគ្មានការពន្យល់ពាក់ព័ន្ធនឹងរឿងប្រវត្តិសាស្ត្រពិតឡើយ ដូច្នេះហើយខ្មែរយើងនៅតែមិនអាចបែងចែកមុខមិត្តមុខសត្រូវត្រូវគេពង្វក់រហូតដល់ថាយួនជាអ្នកមានគុណខ្មែរទៅវិញ។ ទី៣: ពង្វក់មន្រ្តីឲ្យខ្មែរឆ្កួតវង្វេង ពុករលួយ រាំរែក ស្រីញី បញ្ជូនស្រីឱ្យមកធ្វើប្រពន្ធចុងរបស់អ្នកដឹកនាំធំៗ។ ចំណែកប្រជាជនខ្មែរនិងយុវជនខ្មែរ ជួយធ្វើឱ្យមានការខ្វះខាតក្នុងជីវភាពគ្រួសារ រហូតដល់មានអារម្មណ៍ថាមិនចង់ខ្វល់ខ្វយពីនយោបាយ។ ទី៤: យកពួកខ្មែរយៀកមិញមកដឹកនាំស្រុកខ្មែរ។ ដូចដែលបងប្អូនបានដឹងហើយតើនរណាខ្លះ?ដែលដឹកនាំប្រទេសខ្មែរចាប់តាំងពីបែករបបកម្ពុជាប្រជាធិបតេយ្យរបស់លោកប៉ុលពត។ ទី៥: ប្រើវិធានការពន្យារពេលដើម្បីរៀបចំផ្ទៃក្នុងនឹងធ្វើឲ្យរាស្ត្រខ្មែរនឿយណាយ ផ្សាំឲ្យរាស្ត្រខ្មែរអាចរស់នៅក្រោមការត្រួតត្រារបស់យួន និងធ្វើឱ្យមតិពិភពលោកព្រមទទួលស្គាល់ថាយួនជាម្ចាស់ប្រទេសកម្ពុជា។ នេះជាអ្វីដែលខ្ញុំធ្លាប់បាននិយាយរហូតដល់មានការបោះឆ្នោតប្រជាមតិ សម្រេចកាត់ទឹកដីខ្មែរអោយទៅយួន។ ទី៦: យកនិគមយួនមកកាន់នៅលើទឹកដីខ្មែរឲ្យកាន់តែច្រើនដើម្បីតាមដានពិនិត្យសកម្មភាពខ្មែរ បង្កាត់ពូជខ្មែរយួន ឱ្យមានកូនកាត់យួនកាន់តែច្រើន។ នេះគឺជាផែនការរំលាយជាតិខ្មែរក្នុងរយៈពេលវែងមួយដែលយួនបានធ្លាប់ធ្វើមក បានជោគជ័យរួចហើយនៅប្រទេសចាម និងថ្មីៗក្នុងចុងសតវត្សរ៍ទី១៩នេះនៅលើទឹកដីខ្មែរកម្ពុជាក្រោម។ ក្នុងគោលបំណងមួយទៀត គឺឲ្យរដ្ឋាភិបាលសព្វថ្ងៃទទួលយកពួកនិគមយួនថ្មីៗនេះឲ្យចូលសញ្ជាតិខ្មែរទាំងអស់ ក្នុងបំណងយកឈ្នះ បើប្រសិនជាអង្គការសហប្រជាជាតិបង្ខំឲ្យមានការបោះឆ្នោត។ ទី៧: បំផុសលើកយកតែពីឧក្រិដ្ឋកម្ម តែអំពើគ្រោះថ្នាក់របស់ខ្មែរក្រហមមកប្រាប់មតិជាតិខ្មែរក្នុងប្រទេស និងជាពិសេសពិភពលោក ដើម្បីបិទបាំងឧក្រិដ្ឋកម្មរបស់យួន និងបិទបាំងគោលបំណងយួន ក្នុងការលេបយកប្រទេសខ្មែរ រួមធ្វើសហព័ន្ធឥណ្ឌូចិននៅថ្ងៃអនាគត។ ក្នុងប្រធានការណ៍យកឈ្នះលើពួកខ្មែរក្រហម បំភ័ន្តមតិពិភពលោក និងលេបយកប្រទេសខ្មែរយ៉ាងណាឆ្ងាញ់ ដូចយួនលេបយកប្រទេសចាមនិងប្រទេសឡាវ។ បងប្អូនសាកស្វែងយល់ទៅមើលថា តើ៧ចំណុចនៅខាងលើវាត្រូវនឹងស្ថានភាពប្រទេសខ្មែរយើងបច្ចុប្បន្នដែរឬទេ?ហើយអាចបញ្ជាក់បានយ៉ាងច្បាស់ពីជ័យជំនះរបស់យួននៅក្នុងស្រុកខ្មែរក្នុងការធ្វើវិមានឈ្នះៗនិងស្តូបយួនគ្រប់ខេត្តក្រុង។ បើបងប្អូននៅតែមិនខ្វល់ខ្វាយពីរឿងនយោបាយប្រាកដជាឆ្នាំងបាយរបស់បងប្អូននៅថ្ងៃនេះ មិនអាចថែរក្សាបានទេនៅថ្ងៃក្រោយ៕

ប្រភពៈ ផេកអាណាចក្រអង្គរខ្មែរ

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020