Connect with us

ព័ត៌មានអន្តរជាតិ

ផ្អើលមេឃា! រុស្ស៊ី កែណ្ឌស ​ព្វាវុធខ្នាតយក្ស មាននាវាមុជទឹកនុ យក្លេអ៊ែរ ​ធ្វើសមយុ​​ ទ្ធទ្រង់ទ្រាយធំមិនធ្លាប់មាន,បា.ញ់មីស៊ីលជាច្រើនសន្ធឹក ក្បែរព្រំដែនផ្អើ លដល់ទ័ពអាមេរិក…

Published

on

កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា កងទ័ពជើងទឹករុស្ស៊ីបានធ្វើសមយុទ្ធសំខាន់ៗនៅក្បែរអាឡាស្កា ដែលមាននាវា និងយន្តហោះចម្បាំ ងជាច្រើនគ្រឿង ។ នេះជាសមយុទ្ធដ៏ធំបំផុតនៅក្នុងតំបន់នេះចាប់តាំងពីសម័យសូវៀតមក ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន abcnews ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នេះ ។ ប្រមុខកងទ័ពជើងទឹករុស្ស៊ីលោក Adm. Nikolai Yevmenov ​បាននិយាយថា នាវាចម្បាំ​ ងជាង៥០គ្រឿង​ និងយន្ដហោះប្រហែល៤០គ្រឿងកំពុងចូលរួមធ្វើសមយុទ្ធនៅសមុទ្រប៊ែរដែលមានការបា ញ់មីស៊ី លជាច្រើនគ្រា ប់ ។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការពារជាតិរុស្ស៊ីលោក Yevmenov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖«យើងកំពុងធ្វើសមយុទ្ធដ៏ធំបែបនេះនៅទីនោះជាលើកដំបូង ។ វាមិនទាន់ច្បាស់ទេថា នៅពេលណាលំហាត់សមយុទ្ធចាប់ផ្តើម ឬពួកគេបានបញ្ចប់ហើយឬនៅ» ។ លោក Yevmenov បានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីក្នុងការជំរុញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាក់ទិក និងការពារធនធានរបស់ខ្លួន ។ លោកបានមានប្រសាសន៍ថា ៖«យើងកំពុងបង្កើនកម្លាំងរបស់យើងដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។ យើងកំពុងប្រើប្រាស់នៅតំបន់អាក់ទិក» ។

ទន្ទឹមនឹងនេះ យោធារុស្ស៊ីបានកសាងឡើងវិញ និងពង្រីកទីតាំងជាច្រើននៅទូទាំងតំបន់ប៉ូលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទាំងកងការពារជើងគោក និងការពារអាកាសបន្ថែមទៀត ។ ប្រទេសរុស្ស៊ីបានផ្តល់អាទិភាពក្នុងការបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់អាក់ទិកដែលជាតំបន់មួយអាចមានរហូតដល់ទៅមួយភាគបួននៃប្រេង និងឧស្ម័ នដែលមិនទាន់រកឃើញនៅលើផែនដី ។ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានលើកឡើងពីការប៉ាន់ស្មានពីត ម្លៃនៃទ្រ ព្យសម្បត្តិរ៉ែនៅតំបន់អាក់ទិកមានចំនួន ៣០ទ្រីលា នដុ ល្លារ ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020