Connect with us

ព័ត៌មានអន្តរជាតិ

ចិនទូន្មានចំៗថា “អាមេរិកគួរឈ ប់ប.ង្ករឿង និងត្រូវធ្វើខ្លួនឲ្យស្លូតបូតត្រឹមត្រូវដូចចិន”

Published

on

(អន្តរជាតិ)៖ សហរដ្ឋអាមេរិក គួរតែប ញ្ឈប់ការប.ង្កបញ្ហា និងភាពតា នតឹ ងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយងាកមកដើរតួនាទី ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់វិញ។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។

ការលើកឡើងខាងលើរបស់លោក ចាវ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបទេសចិន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជាការឆ្លើយតបទៅនឹងសំនួរនានា ជុំវិញការអះអាងរបស់ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា ចិនបានបា.ញ់សាកល្បងមី.ស៊ីលបាលិ.ស្ទី គជាច្រើនគ្រា ប់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកបានចាត់ទុក ការធ្វើតេស្ដមី.ស៊ីលនេះ ជាសកម្មភាពគំរា.មកំ.ហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

ទោះជាបែបនេះក្តី ការឆ្លើយតប លោក Zhao Lijian បានបញ្ជាក់ថា សកម្មភាពរបស់ចិននៅក្នុងដែនកោះ ផារ៉ាសែល (Paracel) នៃតំបន់សមុទ្រចិនខាងត្បូង គឺជាសកម្មភាពធម្មតាតែប៉ុណ្ណោះ ដោយគ្មានបំណង ឬគោលដៅទៅលើប្រទេសណាមួយឡើយ ហើយក៏គ្មានពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះដែរ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា សហរដ្ឋអាមេរិក តែងតែបញ្ជូននាវាច្បាំ.ង យន្ដហោះច.ម្បាំង និងយន្ដហោះស៊ើបការណ៍ មកកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីប.ង្អួតអំ.ណាច,បង្កភាពតា.នតឹ ងផ្នែកយោធា,បំផ្លា ញអធិបតេយ្យភាពរបស់ចិន និងផលប្រយោជន៍សន្តិសុខ រួមទាំងបទដ្ឋានទូទៅនៃការធ្វើនាវាចរ ក្នុងតំបន់សមុទ្រចិនខាងត្បូង៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020