Connect with us

ព័ត៌មានអន្តរជាតិ

កក្រើកខ្លាំង! ចិនផ្គុំកម្លាំងទ័ពទាំងបីងងឹតមេឃងងឹតដីទៅប.ណ្តេញនាវាច.ម្បាំងអាមេរិកចេញពីដែនមហាសាគររបស់ខ្លួន…ចុះបើមិនចេញហ៊ា.នធ្វើអីអាមេរិក?(វីដេអូ)

Published

on

(អន្តរជាតិ)៖ មេទ័ពចិនបានគូសបញ្ជាក់ថា ខ្លួនបានព្រមា ននាវាពិឃា តនាំផ្លូវមីស៊ីលរបស់អាមេរិកមួយគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវបានដាក់ពង្រាយទៅដែនទឹកដែលមានជម្លោះនេះ បន្ទាប់ពីការបា ញ់មីស៊ី លរបស់ចិន ជាហេតុធ្វើឲ្យមានភាពតានតឹងជាបន្តបន្ទាប់នៅក្នុងតំបន់។ យោធាចិនបាននិយាយថា នាវាពិឃា តបានបើកចូលទៅក្នុងដែនទឹករបស់ចិននៅជិតប្រជុំកោះដែលចិនហៅថា Xisha ហើយបញ្ជាការដ្ឋានភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជន (PLA) បានបញ្ជូនកងនាវាចរនិងកងទ័ពអាកាសទៅបណ្តេញនាវាកងទ័ពជើងទឹកអាមេរិក។

អ្នកនាំពាក្យ PLA លោកវរសេនីយ៍ឯក Li Huamin បាននិយាយកាលពីថ្ងៃសុក្រថា “ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើកោះនានាក្នុងសមុទ្រចិនខាងត្បូងនិងដែនទឹកដែលនៅជាប់គ្នានៅក្នុងតំបន់ហើយកងទ័ពតែងតែមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការ ពារអធិបតេយ្យភាពជាតិនិងការពារសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង”។
យោងតាមសេចក្តីថ្លែងការណ៍ពីកងនាវាចរប៉ាស៊ីហ្វិកអាមេរិកបានឲ្យដឹងថា នាវាច ម្បាំង USS Mustin (DDG-89) បានចូលទៅក្នុងតំបន់ជុំវិញប្រជុំកោះ Paracel កាលពីថ្ងៃព្រហស្បតិ៍ដើម្បីប្រឆាំ ងការទាមទារដែនសមុទ្រហួសហេតុនិងពង្រឹងច្បាប់សមុទ្រក្នុងដែនទឹកអន្តរជាតិ។ ការដាក់ពង្រាយនេះក៏មានគោលបំណងដើម្បីធានាឲ្យបានថា ផ្លូវដឹកជញ្ជូនសំខាន់ៗនៅក្នុងតំបន់នោះនៅតែមានលក្ខណៈសេរីនិងបើកចំហផងដែរ។ គួរបញ្ជាក់ថា ការដាក់ពង្រាយរបស់សហរដ្ឋអាមេរិកបានកើតឡើងបន្ទាប់ពីប្រទេសចិនបា ញ់មីស៊ី ល Dongfeng របស់ខ្លួនរួមទាំងមីស៊ីលស ម្លាប់នាវាដឹកយន្តហោះផងដែរចូលទៅក្នុងសមុទ្រចិនខាងត្បូងកាលពីព្រឹកថ្ងៃពុធ៕ ទស្សនាវីដេអូខាងក្រោម៖

វីដេអុ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020