Connect with us

ពត៌មាន

ត្រេកអរណាស់! ច្រើនថ្ងៃមកនេះកម្ពុជាពុំរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ…ថ្ងៃនេះក៏អត់ដែរ

Published

on

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៩ ខែសីហានេះ គឺមានរយៈពេល១៥ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។

យ៉ាងណាមិញ បើគិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020