Connect with us

ព័ត៌មានអន្តរជាតិ

ដាច់ខាតកុំទៅវៀតណាម!! ស្ត្រីវៀតណាម្នាក់ឆ្លងកូវីដពីទីក្រុងដាណាងបានស្លា ប់ សរុបវៀតណាមមានអ្នកស្លា ប់កើនដល់បីនាក់ហើយ… យោងតាមប្រភពពីក្រសួងសុខាភិបាល

Published

on

នៃប្រទេសវៀតណាមបានចេញសេចក្តីរាយការណ៍ពីការស្លា ប់ទី៣ របស់អ្នកឆ្លងជំងឺ Covid-19 នៅព្រឹកថ្ងៃសៅរ៍នេះ ដែល មានអាយុ៦៨ឆ្នាំ ជាស្ត្រីមានជំងឺមហារីកឈាម។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានវៀតណាម dtinewsដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែសីហាឆ្នាំ២០២០នេះ។

ស្ត្រីដែលជាមនុស្សទី៣ ដែលបានស្លា ប់ដោយសារជំងឺកូវីដ១៩នេះ ជាអ្នកជំងឺទី៤៩៩ ដែលបានឆ្លងកូវីដ១៩មកពីកណ្តាលទីក្រុងដាណាង ដែលជាកន្លែងស្ថិតក្នុងចំណោមអ្នកឆ្លងកូវីដថ្មី ចំនួន៩២ករណីទៀត ដែលរដ្ឋាភិបាលបានរកឃើញតាំងពីសប្តាហ៍មុន។ មុនពេលឆ្លងមេរោគកូវីដ១៩ ស្ត្រីរូបនេះបានរងផលប៉ះពាល់ពីជំងឺមហារីកឈាម ,ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលបណ្តាលឱ្យមានជំងឺមហារីកខួរក្បាលនៅដំណាក់កាល ចុងក្រោយនិងជំងឺរលាកសួតធ្ងន់ធ្ងរថែមទៀត។ ស្ត្រីរូបនេះ បានស្នាក់នៅមន្ទីរពេទ្យដាណាង តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់មកនាងមានអាការៈក្តៅខ្លួន ហើយត្រូវបានប្តូរទៅមន្ទីរពេទ្យ DanangOncologyនៅថ្ងៃបន្ទាប់ ដែលនាងត្រូវបានគេធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ១៩ ក្រោយមកនៅរសៀលថ្ងៃសុក្រស្ថានភាពរបស់ស្ត្រីរូប នេះ កាន់តែយ៉ាប់យ៉ឺន ហើយត្រូវក្រុមគ្រូពេទ្យប្រើបំពង់ខ្យល់អុកស៊ីសែនដើម្បីជំនួយ។ អ្នកជំនាញមកពីក្រសួងសុខាភិបាល បានធ្វើការពិគ្រោះយោបល់ស្តីពីការព្យាបាល លើស្ត្រីរូបនេះ តែទោះជាយ៉ាងណាក៏ដោយ មិនបានទទួលជោគជ័យនោះទេ ក្រោយមកស្ត្រីរូបនេះក៏ បានទទួលមរណភាពកាលពីព្រឹកព្រលឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះតែម្តង។

បើតាមប្រភពីសាស្ត្រាចារ្យ NguyenGiaBinhអតីតប្រធានផ្នែកថែទាំសុខភាព នៃមន្ទីរពេទ្យបាកម៉ៃ នៅទីក្រុងហាណូយ បាននិយាយថា ការស្លា ប់ របស់ស្ត្រីរូបនេះ មិនមែនដោយសារជំងឺកូវីដ១៩ទេ ប៉ុន្តែភាគច្រើនជាផលវិបាកទាក់ទងនឹងជំងឺមហារីកឈាម។ សូមបញ្ជាក់ផងដែរថា ការស្លា ប់ចំនួនពីរករណីដំបូងរបស់ប្រទេសវៀតណាម ដែលជាអ្នកឆ្លងជំងឺកូវីដ១៩ ទី៤២៨ និង ៤៣៧ ដែលក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃសុក្រក៏ សុទ្ធសឹងបណ្តាលមកពីជំងឺរ៉ាំរ៉ៃ ដូចជាជំងឺលើសឈាម ខ្សោយតំរងនោម និង ទឹកនោមផ្អែម ៕ ប្រភព ៖ dtinews

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020