Connect with us

ចំណេះដឹង

កុំចេះតែហ៊ាន!! ត្រាំ ប្រើតែកាបូបខ្មៅធំមួយ អាចក ម្ទេចចិន និងរុស្សុីឲ្យបាត់ពីផែនដីនេះបានត្រឹមមួយដ ង្ហើមប៉ុណ្ណោះ..(វី ដេអូ)

Published

on

ចាប់តាំងពីជំនាន់លោក John F. Kennedy មកប្រធានាធិបតីអាមេរិកគ្រប់រូបសុទ្ធតែមានមន្រ្តីជំនួយការម្នាក់ដែលដើរតាមជាប់ ដោយកាន់នូវកាបូបយួរមួយហៅថា «Nuclear Football» ជារបស់ប្រើសម្រាប់បញ្ជាឲ្យបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ក្នុងករណីលោកប្រធានាធិបតីមិនស្ថិតក្នុងបន្ទប់ស្ថានការណ៍ (Situation Room) នៅសេតវិមាន ពោលគឺពេលលោកធ្វើដំណើរនៅខាងក្រៅ។ ឈ្មោះ «Nuclear Football» នេះ បានមកពីគម្រោងសង្រ្គាមនុយក្លេអ៊ែរមួយហៅថា «Dropkick» ជាពាក្យដែលពាក់ព័ន្ធនឹងកីឡាបាល់ឱបអាមេរិក (Football)។

កាបូប Nuclear Football ស្ថិតក្រោមការគ្រប់គ្រងដោយផ្លាស់វេនគ្នា រវាងមន្រ្តីយោធាដែលជាជំនួយការរបស់ប្រធានាធិបតីអាមេរិក។ ពួកគេតម្រូវឲ្យរក្សាទុកកាបូបនេះ នៅក្បែរខ្លួនប្រធានាធិបតីជាប់ជានិច្ច។ ហេតុដូច្នេះហើយទើបយើងតែងចំណាំឃើញ មន្រ្តីជំនិតនេះដែលមាន Football នៅក្នុងដៃឈរឬក៏ដើរក្បែរៗប្រធានាធិបតីអាមេរិកគ្រប់ពេល រួមមានទាំងពេលជិះលើយន្តហោះ Air Force One, ឧទ្ធម្ភាគចក្រ Marine One ឬក៏រថយន្តប្រធានាធិបតី។ ប្រធានាធិបតីអាមេរិក ក្នុងនាមជាអគ្គមេបញ្ជាការផុតលេខនៃកងកម្លាំងប្រដាប់អាវុធ មានសិទ្ធិចេញបញ្ជាឲ្យបើកការវាយប្រហារនុយក្លេអ៊ែរដោយឯកឯង មិនចាំបាច់សុំការអនុញ្ញាតពីសភាឡើយ។ នៅពេលបើកឡើងកាបូប Football អាចប្រើដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប្រធានាធិបតី, ធ្វើការទាក់ទងជាមួយក្រសួងការពារជាតិអាមេរិក និងផ្តល់នូវជម្រើសសម្រាប់ការវាយប្រហារ។

ដោយផ្ទុយពីការសន្និដ្ឋានរបស់មនុស្សមួយភាគច្រើន កាបូប Football មិនមាន «ប៊ូតុងនុយក្លេអ៊ែរ» ទេ ហើយប្រធានាធិបតីមិនអាចប្រើវាផ្ទាល់ ដើម្បី បាញ់អាវុធនុយក្លេអ៊ែរតែម្តងឡើយ។ កាបូប Football អនុញ្ញាតឲ្យប្រធានាធិបតីអាមេរិកចេញបញ្ជាប្រើអាវុធនុយក្លេអ៊ែរមែន ប៉ុន្តែការវាយប្រហារនឹងត្រូវធ្វើឡើង ដោយខាងយោធាអាមេរិកឯណោះទេ។ យ៉ាងណាមិញ នៅមានរបស់សំខាន់មួយទៀតគឺ លេខសម្ងាត់ «Gold Code» ដែលសរសេរនៅលើកាតផ្លាស្ទិកមួយហៅថា «The Biscuit» ព្រោះ បើគ្មានលេខសម្ងាត់នេះទេ ប្រធានាធិបតីអាមេរិកក៏មិនអាចចេញបញ្ជាឲ្យប្រើអាវុធនុយក្លេអ៊ែរបានដែរ។ ដូច្នេះហើយប្រធានាធិបតីត្រូវតែរក្សាទុកកាតលេខសម្ងាត់នេះនៅជាប់ខ្លួនជានិច្ចដូចគ្នា។ សម្រាប់ហេតុផលសន្តិសុខ នៅលើកាត Biscuit មានលេខសម្ងាត់ច្រើន ដែលក្នុងនោះរួមមានតាំងលេខកូដមិនបានការផងដែរ គឺប្រធានាធិបតីត្រូវតែចងចាំ លេខកូដដែលត្រឹមត្រូវដោយខ្លួនឯង។

នៅពេលប្រធានាធិបតីបញ្ជាឲ្យបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លេខកូដសម្ងាត់នឹងត្រូវផ្ទៀងផ្ទាត់បញ្ជាក់ដោយក្រសួងការពារជាតិអាមេរិក ហើយបញ្ជានោះនឹងត្រូវធ្លាក់ជាបន្តបន្ទាប់ទៀតទៅថ្នាក់ក្រោមៗ និងផ្នែកដែលពាក់ព័ន្ធ រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែក នាវាមុជទឹក និងមូលដ្ឋានមីស៉ីល ដែលសុទ្ធតែផ្ទុកអាវុធនុយក្លេអ៊ែរ។ ក្នុងដំណាក់កាលនីមួយៗគេប្រើគោលការណ៍បុគ្គលពីរនាក់ ហៅថា Two-Men Rule ដោយសូម្បីតែបញ្ជាប្រធានាធិបតី ក៏ត្រូវការការផ្ទៀងផ្ទាត់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិកដែរ ប៉ុន្តែទោះជាបែបនេះក្តី រដ្ឋមន្រ្តីការពារជាតិត្រូវតែគោរពតាមបទបញ្ជារបស់ប្រធានាធិបតី ដោយគ្មានសិទ្ធិជំទាស់បាននោះទេ។ កាបូប Football ជាផលិតផលរបស់ក្រុមហ៊ុន Zero Halliburton នៅរដ្ឋ Utah របស់អាមេរិក។ ពួកវាត្រូវបានបង្កើតឡើងចេញពីកាបូបយួរ អាលុយមីញ៉ូម ដែលស្រោបស្បែកពណ៌ខ្មៅ។

នៅពេលផ្ទុកឧបករណ៍និងឯកសារចាំបាច់រួចរាល់ កាបូប Football មានទម្ងន់ប្រហែល២០គីឡូក្រាម។ នៅពេលប្រធានាធិបតីអាមេរិកមានកិច្ចការត្រូវចេញក្រៅសេតវិមាន ជំនួយការជាមន្រ្តីយោធាម្នាក់ តែងកាន់កាបូបនេះជាប់តាមកៀកនឹងលោក សូម្បីតែក្នុងជណ្តើរយន្ត។ មន្រ្តីយោធាជាជំនួយការសរុប៥រូប ដែលមានតួនាទីផ្តល់ដំណឹងដល់ប្រធានាធិបតីអាមេរិក ក្នុងករណីសហរដ្ឋអាមេរិករងការវាយប្រហារនុយក្លេអ៊ែរគឺជាអ្នកផ្លាស់វេនគ្នា ទទួលបន្ទុកមើលការខុសត្រូវលើកាបូប Football។ គួរជម្រាបថា ជាទូទៅក៏មានកាបូប Football និងលេខសម្ងាត់ Gold Code ដាច់ដោយឡែកផ្សេងទៀត សម្រាប់អនុប្រធានាធិបតីអាមេរិកផងដែរ ហើយនៅសេតវិមានវិញ មានកាបូបបម្រុងមួយជាប់នៅទីនោះជានិច្ច។ មកទល់បច្ចុប្បន្ន មិនធ្លាប់មានប្រធានាធិបតីអាមេរិកណាម្នាក់ បានប្រើកាបូបនុយក្លេអ៊ែរនេះឡើយ។ ដោយឡែក រុស្ស៉ីក៏មានកាបូបស្រដៀងគ្នានេះដែរហៅថា «Cheget» ដែលជាឈ្មោះភ្នំមួយនៅក្នុងប្រទេសរុស្ស៉ី៕

វី ដេអូ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020