Connect with us

ពត៌មាន

ក្រសួងចេញសេចក្តីប្រកាសបន្ទាន់១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវិដ និងស្នើពលរដ្ឋកុំទៅប្រទេសវៀតណាម…សូមស្តាប់ការណែនាំ កុំនាំមេរោគចូលប្រទេស!

Published

on

ភ្នំពេញ- ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានស្នើទៅអភិបាលរាជធានី-ខេត្តទាំង២៥ ជាពិសេខខេត្តជាប់ព្រំដែនវៀតណាម ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការចាំបាច់មួយចំនួន ដើម្បីបង្ការការឆ្លង និងរីករាលដាលជំងឺកូវីដ១៩ពីប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើប្រជាពលរដ្ឋកុំឱ្យធ្វើដំណើរទៅប្រទេសវៀតណាម បើមិនមានការចាំបាច់ទេនោះ។

ក្នុងលិខិតជម្រាបជូនទៅអភិបាលរាជធានី ខេត្តនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើការកត់សម្គាល់ថា នៅពេលថ្មីៗនេះ ប្រទេសវៀតណាម កំពុងកើតមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ដោយផ្តើមចេញពីក្រុងដាណាង និងបានរាលដាលដល់ភាគកណ្ដាលនៃប្រទេសវៀតណាម ទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ ជាមួយគ្នានោះស្ថានភាពនៃការចម្លងនៅលើពិភពលោក និងក្នុងតំបន់ក៏ មិនទាន់មានការធូរស្បើយ ដោយសារនៅតែមានកំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លា ប់ដោយសារជំងឺនេះនៅឡើយ៕ សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅក្រោម៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020