Connect with us

ពត៌មាន

យប់នេះកើន១០ទៀត សរុប៤៧នាក់ និងជាលើកដំបូងកម្ពុជាជួបករណីឆ្លងពីប្តីទៅប្រពន្ធ

Published

on

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ១០ករណីទៀតត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៤៧ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ បានអោយដឹងដែរថា ការរកឃើញវិជ្ជមាន កូវីដ-១៩ ថ្មីនេះគឺមាន ០៤ករណីជាបុរសជនជាតិខ្មែរ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេស ម៉ាឡេស៊ី និង ០៦ករណីទៀត ជាបុរសជនជាតិម៉ាឡេស៊ី ផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ៕

ដើម្បីឲ្យប្រាកដសូមចុចអានប្រកាសក្រសូងសុខាភិបាលទីនេះ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020