Connect with us

ព័ត៌មានអន្តរជាតិ

ល្អម្ល៉េះទេ! បុរសជនជាតិអ៊ីតាលីម្នាក់ដែលមានកូវីដក្នុងអាយុ ៧០ ឆ្នាំបានធូរស្បើយឡើងវិញដោយមានជំនួយពីថ្នាំពិសោធន៏

Published

on

ក្តីសង្ឃឹមនៃការព្យាបាលជំងឺ Coronavirus ត្រូវបានលើកឡើងនៅថ្ងៃនេះបន្ទាប់ពីបុរសជនជាតិអ៊ីតាលីម្នាក់ដែលមានជំ.ងឺក្នុងអាយុ ៧០ ឆ្នាំបានធូរស្បើយឡើងវិញដោយមានជំនួយពីថ្នាំពិសោធន៏។ នេះដោយយោងតាមការចេញផ្សាយដោយសារព័ត៌មាន Dailymail នៅយប់ថ្ងៃទី១៩ មីនា ២០២០។
ប្រភពនេះបន្តថា ក្រុមវេជ្ជបណ្ឌិតបានផ្តល់ការបញ្ជូនមនុស្សអាយុ ៧៩ ឆ្នាំដែលអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកបានធ្វើតេស្ត៍ដើម្បីរកវិធីព្យាបាលមួយ។

ប្រភពនេះបន្តថា ក្រុមមន្រ្តីនៅលីហ្គឺរៀជា តំបន់មាត់សមុទ្រដែលអ្នកជំ.ងឺរស់នៅភាគខាងត្បូងនៃទីក្រុង Milan បានប្រកាសថាគាត់បានជាសះស្បើយហើយអាចត្រលប់ទៅផ្ទះវិញបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ១២ ថ្ងៃ។ ថ្នាំនេះក៏បានបង្ហាញពីភាពជោគជ័យចំពោះស្ត្រីដែលមានជំ.ងឺធ្ង.ន់ធ្ងរនៅសហរដ្ឋអាមេរិក និងជនជាតិអាមេរិកចំនួន ១៤ នាក់ដែលបានធ្វើតេស្តិ៍រកឃើញវីរុ.សនេះបន្ទាប់ពីបានរកឃើញនៅលើនាវាកម្សាន្ត Diamond Princess ។

យោងតាមកាសែតក្នុងស្រុក Genova Today បានអោយដឹងថាបុរសជនជាតិអ៊ីតាលីដែល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី ៧ ខែមីនាដោយមានផ្ទុកវីរុ សនេះ។ វេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ San Martino ក្នុង Genoa ជាកន្លែងដែលគាត់កំពុងទទួលការព្យាបាលបានសំរេចចិត្តអោយថ្នាំនេះដល់គាត់។ សាស្រ្តាចារ្យ Matteo Bassetti ប្រធានគ្លីនិកជំ.ងឺឆ្លងនៅមន្ទីរពេទ្យបាននិយាយថាការអោយថ្នាំ remdesivir ដល់គាត់ហាក់ដូចជាដំណើរការ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីលីហ្គឺរៀ ពួកគេបានប្រកាសថាបុរសនោះនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញព្រោះគាត់លែងមានវីរុ សនេះទៀតហើយ។ អ្នកសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាសាស្រ្តាចារ្យ Bassetti ក៏បានបង្ហាញថាអ្នកជំ.ងឺដទៃទៀតនៅក្នុងតំបន់ត្រូវបានផ្តល់ការព្យាបាល៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020