Connect with us

ព័ត៌មានអន្តរជាតិ

វិធីចម្លងវីរុសកូរូណាទៅសត្វស្វា ធ្វើតេសវ៉ាក់សាំងថ្មី អ្នកវិទ្យាសាស្ត្រថា ឈានទៅរកជោគជ័យ

Published

on

អ្នកវិទ្យាសាស្ត្រ ដែលបានប្រើវិធីចម្លងវីរុសកូរ៉ូណា ទៅលើសត្វស្វា គឹបានរកឃើញថា សត្វទាំងនោះ គឺប្រព័ន្ធភាពស៊ាំ មានប្រសិទ្ធិភាពអាចវិវឌ្ឍន៍ ទៅជាជាសះស្បើយពីជំងឺនេះ ដែលជាការរកឃើញដ៏មានសក្តានុពល កំពុងដំណើរការ ដើម្បីបង្កើតវ៉ាក់សាំង។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញទៀតថា សត្វទាំងនេះអាចឆ្លង តាមរយៈភ្នែករបស់ពួកគេ ដែលមានន័យថា ការពាក់ម៉ាសមុខ ប្រហែលជាមិនគ្រប់គ្រាន់ ដើម្បីការពារមនុស្សពីជំងឺនេះ បាននោះទេ។ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោក បានប្រណាំងប្រជែង ដើម្បីបង្កើតវ៉ាក់សាំង ហើយការសាកល្បងព្យាបាលដំបូង អាចត្រូវបានធ្វើឡើង នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយខែ។ទោះជាយ៉ាងណាក៏ដោយ មានករណីមួយចំនួន ដែលមនុស្សបានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះជំងឺនេះ ហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលវានឹងផ្តល់លទ្ធផល ជាវិជ្ជមានវិញ ក្នុងរយៈពេលពីរបីថ្ងៃក្រោយមក ដែលបានធ្វើឱ្យមានការសង្ស័យ លើដំណើរការនេះ។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសចិន បានឱ្យដឹងថា អត្រានៃការកើតឡើងវិញ គឺមានចាប់ពី ០,១ ដល់ ១ ភាគរយនៅទូទាំងប្រទេស។ ទោះយ៉ាងណា នៅតាមខេត្តមួយចំនួនដូចជា នៅ Guangdong មានរហូតដល់ទៅ ១៤ ភាគរយ នៃអ្នកជំងឺដែលត្រូវបានរំសាយចេញ ត្រូវបានគេរាយការណ៍ថា បានវិលត្រឡប់ទៅមន្ទីរពេទ្យវិញ ដោយសារតែលទ្ធផល នៃការធ្វើតេស្តនេះ។ ប្រសិនបើវាប្រែថា អ្នកជំងឺទាំងនេះ ត្រូវបានបង្ករោគឡើងវិញ ដោយវីរុសដូចគ្នានោះ វ៉ាក់សាំងនឹងមិនមានប្រសិទ្ធភាពទេ។ ប៉ុន្តែការពិសោធន៍ទៅលើសត្វស្វា ធ្វើឡើងដោយក្រុម មកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រ វេជ្ជសាស្ត្រចិន អាចជួយលុបបំបាត់ ការភ័យខ្លាចនោះ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020